ថ្ងៃអង្គារ
៤ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា
ឆ្នាំ២០២៤, លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ
បានចូលរួមសិក្ខាសាលាសមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់ និងក្រុង
នៅថ្នាក់ស្រុកឆែប ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម យឹម បញ្ញា អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។
ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត
ថ្នាក់ដឹកនាំស្រុកឆែប និងអង្កការដៃគូ នៅសាលាស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី២០
ខែវិច្ឆិកាឆ្នាំ២០២៤។ សិក្ខាសាលាសមាហរណ៍កម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលសង្កាត់
និងក្រុង នៅថ្នាក់ស្រុកឆែប ឆ្នាំ២០២៤ គឺពិតជាមានសារៈសំខាន់នៃសិក្ខាសាលាសមាហរណកម្មនេះគឺដើម្បីប្រមូលផ្ដុំ
កៀរគរមូលនិធិពីបណ្ដាអង្គការដៃគូ មន្ទីរអង្គភាព ស្ថាប័នជាតិអន្តរជាតិនិងសប្បុរសជននានាចូលរួមគាំទ្រគម្រោងឃុំសង្កាត់ក្រុងស្រុកដែលជាសេចក្តីត្រូវការនិងជាសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋស្របតាមទិសដៅយុទ្ធសាស្ត្រនិងគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ
ព្រមទាំងនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យចាកផុតពីខ្សែបន្ទាន់នូវភាពក្រីក្រ
ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងពិនប្រសប់ និងឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត
ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាទទួលបាននូវសុខសន្តិភាពប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ
សេដ្ឋកិច្ចសង្គម ព្រមទាំងសមិទ្ធផលជាច្រើនចាប់ពីទីក្រុងដល់ជនបទដាច់ស្រយាល។